ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ខេត្តកំពង់ស្ពឺ


នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ មានចំនួន៣០០នាក់  នៅសាលាខេត្តកំពង់ស្ពឺ ។

នាឱកាសនោះសម្តេចតេជោបានប្រកាសបញ្ជាឲ្យនិរាករណ៍ចោលឯកសារទាំងឡាយ ចំពោះការចង់ផ្លាស់ប្តូរបេនឡានផ្សារ នៅខេត្តកំពង់ស្ពឺ ដែលបញ្ហានេះបានកើតឡើងរាំរ៉ៃ ហើយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានលេចលឺគម្រោងសាងសង់ព្រលានយន្តហោះ គឺគ្មានទេ មិនមានព្រលានយន្តហោះនៅទីនេះទេ។
buy windows 10 key
microsoftproductssettlement
ប្រជាពលរដ្ឋជាច្រើននាក់ ក្នុងទឹកមុខញញឹមយ៉ាងស្រស់ស្រាយ បាននិងកំពុងឈររង់ចាំទទួលសម្តេច នៅព្រឹកថ្ងៃនេះ ក្រោយពេលដែលសម្តេច នឹងបញ្ចប់ការសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយអញ្ជើញចូលផ្សារកំពង់ស្ពឺ ដើម្បីជួបជាមួយក្រុមអាជីវករ និងប្រជាពលរដ្ឋ។

សូមគោរពជូនពរសម្តេចទទួលបាន សុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាកាន់តែឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច នឹងជាម្លប់នៃសន្តិភាពសម្រាប់ប្រជាជនកម្ពុជា៕

FB_IMG_1470276051970

FB_IMG_1470280129267

FB_IMG_1470280123269

 

FB_IMG_1470276096081 FB_IMG_1470276099710

FB_IMG_1470276119771