ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរស្រុកសំរោងទង នៅថ្ងៃនេះ បានរៀបចំពិធីចែកធុងសំរាមសំអាតអនាម័យ និងរៀបចំសណ្តាប់ធ្នាប់ជូនអាជីវករផ្សារត្រពាំងអំពិល ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្នុងពិធីនេះសហការរៀបចំដោយមន្ទីរសាធារណការខេត្តដោយ មានការចែកសៀវភៅ ស្តីពីច្បាប់ចរាចរណ៍ចែកមួក សុវត្ថិភាព និងគូរគំនូស ដាក់សញ្ញាពន្លឺចាំងពុះទ្រូងផ្លូវជាតិលេខ៤ ត្រង់តំបន់ផ្សារត្រពាំងអំពិល និងតំបន់ផ្សេងៗទៀតផងដែរ។
windows 10 product key 2017
windowskeyonline.com
សូមបញ្ជាក់ថាធុងសំរាមដែលបានចែកជូនអាជីវករ នោះ មានចំនួន ៦០ ធុង មួកចែកជាតំណាងចំនួន១០ និងសៀវភៅច្បាប់ចំនួនជាង៨០០ ក្បាលផងដែរ។
អនាម័យ នាំមកនូវសុខភាព!
រួមគ្នាសំអាតទីក្រុងយើង ដើម្បីសោភ័ណ្ឌភាព និងសុខភាពយើងទាំងអស់គ្នា!
គោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួន និងអ្នកដ៏ទៃ!
ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!