កម្មវិធីរុក្ខទិវា ៩ កក្កដា នៅខេត្តកំពង់ស្ពឺ


ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅខេត្តកំពង់ស្ពឺ មានរៀបចំកម្មវិធីរុក្ខទិវា ៩ កក្កដា ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ឯកឧត្តម យឿង សុខុន មេបញ្ជាការភូមិភាគ៣។ កម្មវិធីនេះរៀបចំធ្វើនៅក្នុងបរិវេណដីរបស់មជ្ឈមណ្ឌល ចលនាភូមិថ្មី របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតក្នុងភូមិ ផ្គង់ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះរៀបចំធ្វើដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដោយមានកូនឈើប្រណិត និងកូនឈើហូបផ្លែ ប្រមាណ៤ពាន់ដើម និងគ្រាប់ត្នោតប្រមាណ១ពាន់ដើម បានដាំនៅទីនេះ។ សូមបញ្ជាក់ក្នុងចំណោមអ្នកចូលរួមសរុបប្រមាណ៦៨០នាក់ មានសមាគមសិស្ស-និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចំនួន ២៧៥ នាក់ដឹកនាំដោយលោកស្រី ចូវ ផល្លី បានចូលរួមដែរ។

FB_IMG_1469090362908 FB_IMG_1469090375156 FB_IMG_1469090390002 FB_IMG_1469084847446 FB_IMG_1469090401920 FB_IMG_1469090414690

alinarcoalinarco windowskeys.net
buy windows 10 key