ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត នាំយកមកទានវស្សា គ្រឿងបរិក្ខា រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា


នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានផ្តល់ជូនគ្រឿងបរិក្ខា រួមទាំងបច្ច័យ តាមរយៈឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នាំយកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គតាផល ស្ថិតនៅឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា៖ សម្ភារៈដូចជាប្រេងម៉ាស៊ូត ទឹកត្រី ទឹកស៊ីអីវ  មីកញ្ចប់ អង្ករ ទឹកដោះគោ ទឹកបរិសុទ្ធ …និងបច្ច័យដែលប្រគេនរួមមាន

– ឯកឧត្តម ឆាយ ថន ២០ ម៉ឺនរៀល

– លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្ត ១០ ម៉ឺនរៀល

–  លោកស្រី ហង្ស កល្យាណ អនុប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត ១០ ម៉ឺនរៀល

ក្នុងឱកាសនោះឯកឧត្តម យឹម សុខុម បានជូនថវិកាដល់តាអាចារ្យក្នុងម្នាក់ ១ម៉ឺុន រៀល និងលោកយាយក្នុងម្នាក់ៗ ៥ ពាន់រៀល ផងដែរ

សូមពុទ្ធពរ៤ សម្បត្តិ៣ អរិយទ្រព្យ៧ប្រការ កើតមានដល់ឯកឧត្តម លោក លោកស្រីកុំបីឃ្លៀងឃ្លាតឡើយ ៚សូមអនុមោទនា!!!

បន្ទាប់ពីប្រគេនជូនទានវស្សា គ្រឿងបរិក្ខា រួមទាំងបច្ច័យរួចមក ឯកឧត្តមក៏បន្តអញ្ជើញចូលរួមជាអធិតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ដែលស្ថិតនៅក្នុងបរិវេណវត្តនេះតែម្តង។
cheap windows 10 key
windowskeys
FB_IMG_1468742282203 FB_IMG_1468742291609 FB_IMG_1468742296350 FB_IMG_1468742305785