នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារ ចុះជួយស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នៅវត្តអង្គតាផល ស្ថិតក្នុងឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងមានការចូលរួមពីកម្មករ-កម្មការិនីចំនួន ២១៧នាក់។ ក្នុងឱកាសនៃការសំណេះសំណាលជាមួយកម្មករ-កម្មការិនី នាពេលនោះ លោកប្រធានមន្ទីរការងារ រួមជាមួយ បេឡាជាតិរបបសន្តិសុខសង្គម(បសស) បានឆ្លៀតឱកាស ផ្សព្វផ្សាយនូវគោលនយោបាយរបស់ បសស និងច្បាប់ស្តីពីការងារ ជូនពួកគាត់ដើម្បីជ្រាប ពីការគិតគូរ របស់រាជរដ្ឋាភិបាលក្នុងការធានារ៉ាប់រងផ្នែក គ្រោះថ្នាក់ការងារ ធានារ៉ាប់រងផ្នែកសុខភាព ការទទួលបានប្រាក់ឧបត្ថម្ភ នៅពេលកម្មករ-កម្មការិនី ដល់អាយុចូលនិវត្តន៍។ ជាពិសេសទៀតនោះក៏បានផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមាជូនកម្មករ-កម្មការិនី យ៉ាងតិច ១៦០ដុល្លារ នៅឆ្នាំ២០១៨ ខាងមុខ។ ក្រៅពីនោះបានផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-កម្មការិនី នៅពេលខាងមុខ។
windows 10 product key
windows10explained.com
ចុងបញ្ចប់នៃកម្មវិធីមានហូបអាហាររួមគ្នា និងរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ ព្រមទាំងមានចាប់រង្វាន់ជូនដល់បងប្អូនកម្មករ កម្មការីនី និងផ្តល់ជូនថវិការម្នាក់១០០០០៛ សម្រាប់និវត្តន៍ជនទទួលបានក្រមារមួយ និងថវិកា១០០០០៛ ផងដែរ។