ក្រុមអ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យនានារបស់សាធារណរដ្ឋកូរ៉េមួយក្រុមបានចុះមកខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្ហាញពីគម្រោងផ្លូវតភ្ជាប់ (Connective Road Project)


ក្រុមអ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យនានារបស់សាធារណរដ្ឋកូរ៉េមួយក្រុមបានចុះមកខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្ហាញពីគម្រោងផ្លូវតភ្ជាប់ (Connective Road Project)ដែលផ្តោតសំខាន់លើការអភិវឌ្ឍផ្នែកឧស្សាហកម្មបច្ចេកវិទ្យា កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។សមាជិកប្រតិភូដែលភាគច្រើនជាអ្នកជំនាញ និងជាអ្នកឯកទេសខាងបច្ចេកវិទ្យាទំនើបបានលើកឡើងថា ដោយសារខេត្តកំពង់ស្ពឺជាខេត្តមួយមានសក្តានុពលខាងការវិនិយោគ និងរោងចក្រច្រើន ដូចនេះបន្ទាប់ពីគម្រោងសិក្សាបានបញ្ចប់ ពួកគាត់សង្ឃឹមថាខេត្តកំពង់ស្ពឺនឹងក្លាយជាខេត្តថ្មីមួយទៀត ដែលមានធនធានមនុស្ស ពិសេសយុវជនចេះបង្កើតកម្មវិធី Software កុំព្យូទ័រ ឬមានសមត្ថភាពអាចផលិតគ្រឿងអេឡិចត្រូនិកបាន ព្រោះថាប្រទេសកូរ៉េ តាមរយៈគម្រោងផ្លូវតភ្ជាប់នេះ នឹងស្ថាននាមជ្ឈមណ្ឌលបច្ចេកវិទ្យាដែលផលិតជាទូរស័ព្ទដៃ កុំព្យូរទ័រ និងគ្រឿងអេឡិចត្រូនិកនាពេលអនាគត ហើយយុវជនក្នុងខេត្តនេះ គឺជាទទួលផលមុនគេ និងក៏បានផ្តល់ការងារជូនយុវជនជាច្រើនទូទាំងប្រទេសកម្ពុជាផងដែរ។ គម្រោងនេះមានការសាទរជាខ្លាំងពីគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តទាំងអស់ ចំពោះលទ្ធផលនៃការជួបពិភាក្សានេះ។

ចុះបងប្អូនប្រជាពលរដ្ឋកំពង់ស្ពឺ គាំទ្រគម្រោងរបស់កូរ៉េនេះទេ!

FB_IMG_1467802382869
windows10explained
Windows 10 Professional OEM Key
FB_IMG_1467802343182

FB_IMG_1467802350838

FB_IMG_1467802355214