ពិធីបិទការប្រកួតបាល់ទាត់ U16 និងបាល់ទះមហាជនថ្នាក់ខេត្ត


ពិធីបិទការប្រកួតបាល់ទាត់ U16. និងបាល់ទះមហាជនថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំព់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៦ នៅទីលានកីឡាខេត្តកំពង់ស្ពឺ។

នាឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៏ថា៖ ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយដែលបានមកទស្សនាផ្ទាល់ និងចូលរួមជាមួយប្អូនៗក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ U១៦ របស់ខេត្តកំពង់ស្ពឺយើង ហើយក៏សូមចូលរួមអបអរសាទរដល់ក្រុមកីឡាករ U១៦ របស់ស្រុកភ្នំស្រួចដែលទទួលបានជ័យលាភីជើងឯកនាពេលនេះ។ តាមការសង្កេតឃើញពីសមត្ថភាព និងទឹកចិត្តក្រុមកីឡាករ ជាពិសេសអ្នកគាំទ្រ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ទៅថ្ងៃអនាគតខាងមុខ ក្រុមកីឡាករខេត្តយើងនឹងអាចមានឈ្មោះបោះសម្លេង ល្បីល្បាញមិនចាញ់តារាបាល់ទាត់ថ្នាក់ជាតិយើងទេ ហើយអាចឈានជើងទៅប្រកួតថ្នាក់ជាតិតំណាងឱ្យខេត្តកំពង់ស្ពឺយើង និងលើសពីនេះទៅទៀតនឹងអាចទៅថ្នាក់អន្តរជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាយើងទៀតផង។ ដូចគ្នានេះដែរ ចំពោះប្អូនក្រុមដែលមិនទាន់ទទួលបានជ័យលាភី សូមប្អូនៗកុំអស់សង្ឃឹម សូមខិតខំបន្ត កុំបោះបង់ព្រោះថា នៅមានឱកាសជាច្រើនទៀតសម្រាប់ប្អូនៗកីឡាករ ហើយសូមគិតថា ភាពជោគជ័យក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ឬក្រុមណាមួយពិតជាមិនអាចផ្តាច់ចេញបានពីកត្តាជឿជាក់លើខ្លួនឯង មានក្តីស្រមៃ ហើយមិនអស់សង្ឃឹមលើខ្លួនឯង នោះនឹងជោគជ័យជាមិនខាន។

លទ្ធផលនៃការប្រកួតបាល់ទាត់U16 លេខ1បានទៅលើក្រុមកីឡាស្រុកភ្នំស្រួច លេខ2 ក្រុមកីឡា Sun Riseស្រុកថ្ពងលេខ3 បានទៅក្រុមកីឡាសាលាចំរើនភាសា។

បាល់ទះ  លេខ1 បានទៅក្រុមកីឡាករស្រុកបសេដ្ឋ លេខ2 បានទៅក្រុមយុវជនស្ម័គ្រចិត្ត លេខ3បានទៅក្រុមកីឡាករ ធនាគាABA ។

កីឡាវាយសីលេខ1 បានទៅ ឯឧ យឹម សុខុម លេខ2  វុទ្ធី សេរីពិទូ លេខ3 ឃឹម វិដាសែត។

FB_IMG_1465644445185

FB_IMG_1465644700814 FB_IMG_1465644451259 FB_IMG_1465644762050 FB_IMG_1465644756088 FB_IMG_1465644750461 FB_IMG_1465644737947 FB_IMG_1465644741126 FB_IMG_1465644768261