កំពង់ស្ពឺ៖ ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ជូនមន្ត្រីរាជការក្នុងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ជុក មុន្នីអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធប្រមាណ ១៩៧ នាក់។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅសាលប្រជុំសាលាខេត្តនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។