នាព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកីឡដ្ឋានខេត្តកំពង់ស្ពឺ មានប្រារព្ធពិធីខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ ២០០០នាក់ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”។