នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តមានពិធីប្រកាសទទួលស្គាល់ប្រធានកត្តិយស និងប្រធានគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគ៣និងជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។សូមបញ្ជាក់ថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ជាប្រធានកត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ និងឯកឧត្តមឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ។
ក្នុងកម្មវិធីនោះដែរ ក៏មានផ្តល់ជូនគ្រួសារអតីតយុទ្ធជនចំនួន៨គ្រួសារ ជាថវិកាមរណៈសង្គ្រោះ ដែលក្នុង១គ្រួសារទទួលបាន ៤លានរៀល និងគ្រួសារអតីតយុទ្ធជនចំនួន១៥០នាក់ ទទួលបានអំណោយពីសមាគមនូវសម្ភារៈមួយចំនួនដូចជា អង្គរ ២៥គ.ក មី ១កេស ត្រីខកំប៉ុង១យួរ មុង១ ភួយ១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា៥ម៉ឺនរៀល ក្នុងមួយគ្រួសារ។