នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ២0១៦នេះភូមិព្រៃធំ ឃុំយុទ្ធសាមគ្គីស្រុកឧដុង្គ មានពិធីសម្ពោធស្រះទឹកចំនួន2 ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក កោសា ជាអនុប្រធានក្រុមការងារកណ្តាលចុះជួយស្រុកឧដុង្គ និងលោកជំទាវ ជៀម ម៉ាលីន និងមានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់កណ្តាល ក្រុមការងារខេត្ត ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន 725នាក់។
សូមបញ្ជាក់ថាស្រុកឧដុង្គទទួលបានស្រះទឹកចំនួន2 ÷
ស្រះទី1 មានទំហំ៥០×៣០×៥
ស្រះទី2 មានទំហំ៥៥×៤១×៥
ស្រះទាំងពីរបានធ្វើរបងលួសបន្លាពទ្ធ័ជុំវិញរួចជាស្រេចសរុបទឹកប្រាក់ចំនួន63 900 000 រៀល ជាការចូលរួមរបស់ប្រជាជន និងទឹកប្រាក់ចំនួន4450$ ជាការឧបត្ថម របស់ឯកឧត្តម អ៊ុក កោសា និងលោក ជំទាវ ជៀម ម៉ាលីន។
ឯកឧត្តម និងលោកជំទាវ ក៏បានឧបត្ថម្ភ ប៉ូលិសប៉ុស្តិ៍ចំនួន100 000រៀល និងជូនប្រជាជនដើម្បីបញ្ចប់ ទំនាស់គ្នាចំនួន 1800 000រៀល ព្រមទាំងជូនប្រជាជនចូលរួមម្នាក់សារុង1។