ពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ


កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៦ នេះនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានរៀបចំពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះដែរ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ នឹងទទួលបានរថយន្តពន្លត់អគ្គិភ័យពីរាជរដ្ឋាភិបាលចំនួន៤គ្រឿងបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន មាននៅស្នងការដ្ឋាន២គ្រឿងហើយ។ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យលោក ស្នងការមេត្តាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយអំពីការលើកទឹកចិត្តជូនមន្ត្រី ដូចជាការដំឡើងស័ក្តិ និងផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីដែលមានស្នាដៃជាដើមផងដែរ។

FB_IMG_1463489805462

FB_IMG_1463489814541