ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នេះ នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ មានរៀបចំពិធីប្រគល់ទទួលទឹកសុទ្ធចំនួន ៥ពាន់កេស ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការប្រគល់ទទួលដោយ ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានសម្តែងការកោតសរសើរ និងថ្លៃងអំណរគុណយ៉ាងជ្រាល់ជ្រៅចំពោះក្រុមហ៊ុនផលិតស្រាបៀ Angkor តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានឧបត្ថម្ភនូវទឹកសុទ្ធម៉ាក Angkor Poru ៥ពាន់កេសនេះ ហើយឯកឧត្តមនឹងឱ្យក្រុមការងារជំនាញ បែងចែកទឹកសុទ្ធទាំង៥ពាន់កេសនេះតាមគោលដៅ។