នៅថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០១៦ ឯកឧត្ដម អ៊ូ សំអួន ឯកឧត្ដមភោគ វណ្ណរិទ្ធិ ឯកឧត្តម សុខ ប៊ន នឹងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ បានចុះសួរសុខទុក្ខ នឹងនាំយកអំណោយជូនប្រជាពលរដ្ឋចំនួន២៥គ្រួសារ ដែលរងគ្រោះដោយសាខ្យល់កន្ត្រាក់នៅភូមិគោគ និងភូមិព្រែក នឹងចុះពិនិត្យ មើលស្ថានភាពអណ្ដូងខូចនៅភូមិពិស្ស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថាអំណោយដែលទទួលបាននោះជាការឧបត្ថម្ភរបស់លោកឧកញា លី យ៉ុងផាត់ និងការចូលរួមរបស់ក្រុមការងារមាន អង្ក មី គ្រឿងបរិភោគផ្សេងៗ និងថវិកាសរុបទាំង២៥គ្រួសារមានប្រមាណ ១២លានរៀល។ ក្នុងនោះដែរមានអណ្តូងចំនួន៣ ត្រូវធ្វើការជួសជុលបន្ទាន់តាមសំណើរបស់ឯកឧត្តម អ៊ូ សំអួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទមកមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។