ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ និងជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត កំពង់ស្ពឺ និង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងជា ប្រធានក្រុមការងារចុះជួយស្រុកបរសេដ្ឋ បានដឹកនាំ ប្រតិភូ និងថ្នាក់ដឹកនាំមូលដ្ឋានបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងឧបត្ថម្ភទឹករបស់សម្តេចតេជោនៅឃុំផុង ស្រុកបសេដ្ឋ ដែលមានចំនួន១០៥ គ្រួសារ ជាគ្រួសារក្រមួយ មក១៣ភូមិ ក្នុងមួយគ្រួសារទទួលទឹកបួនយួរ និងមីមួយកេះ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភដល់ជនពិការ ចំនួន ១៨០ ០០០៛ និងបានឧបត្ថម្ភដល់ថ្នាក់ដឹកនាំមូលដ្ឋានចំនួន ២៥នាក់ ក្នុងម្នាក់ៗចំនួន២០,០០០៛ និងគណបក្សឃុំចំនួន ៥០០,០០០៛ ផងដែរ។