កិច្ចប្រជុំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា


ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ មានរៀបចំកិច្ចប្រជុំបូកសរុបប្រចាំខែមេសា និងទិសដៅការងារខែឧសភា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ។ជាកិច្ចចាំផ្តើម ឯកឧត្តម វ៉ី សំណាង ប្រធានគណបក្សខេត្តបានជម្រាបជូនអង្គប្រជុំនូវចំណុចសំខាន់ៗដូចខាងក្រោម៖

១-សភាពការណ៍ទូទៅរបស់ខេត្ត

-សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

-ស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ច

២-សភាពការណ៍នយោបាយទូទៅក្នុងខែមេសា

៣-ទិសដៅខែឧសភា

ក្នុងប្រធានបទសំខាន់ៗជាច្រើនដែលអង្គប្រជុំបានពិភាក្សា ក្នុងនោះកង្វះខាតទឹកប្រើប្រាស់របស់បងប្អូននៅតាមតំបន់ខ្វះទឹក គឺជាប្រធានបទដែលមានការយកចិត្តទុកច្រើនជាងគេ។

FB_IMG_1462593358874 FB_IMG_1462593378896 FB_IMG_1462593370347 FB_IMG_1462593393529