ឯកឧត្តមអ៊ូ សំអួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយអាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យមើលស្ថានការណ៍រស់នៅរបស់ប្រជាពលរដ្ឋ


ព្រឹកថ្ងៃទី25 ខែមេសា ឆ្នាំ2016 នេះ ឯកឧត្តមអ៊ូ សំអួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយអាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យមើលស្ថានការណ៍រស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពិនិត្យមើលបញ្ហាទឹកប្រើប្រាស់ របស់ពួកគាត់ នៅរដូវក្តៅនេះ ក្នុងភូមិចំនួនពីរ គឺភូមិ ថ្នល់បត់ ឃុំប្រាំបីមុំ និងភូមិក្រវៀក ឃុំយៀកអង្គ។

តាមការចុះពិនិត្យជាក់ស្តែង ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យក្រុមការងារសិក្សាពីលទ្ធភាពក្នុងការជួសជុលអណ្តូងស្នប់ចំពោះ5 និងស្រះទឹកមួយកន្លែង ដែលនឹងត្រូវកែសម្រួល និងស្តារឡើងវិញនៅពេលខាងមុខ។

FB_IMG_1461565068542 FB_IMG_1461565088635