អ្វីដែលបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ចង់បាននោះ ឥឡូវបានមកដល់ហើយ នោះគឺគម្រោងស្ថាបនាសួនច្បារពុះទ្រូងផ្លូវជាតិលេខ៤ ចំនួន ៩គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខាងកើតក្រុងច្បារមន(រលាំងសង្កែ) ដល់ផ្លូវបំបែកកណ្តាលដុំ! តាមប្រសាសន៍ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបង្ហើបឱ្យក្រុមការងារយើងដឹងថា ឯកឧត្តមនឹងពន្លឿនការស្ថាបនាគម្រោងសាងសង់សួនពុះទ្រូងផ្លូវនេះឱ្យបានឆាប់ ហើយឯកឧត្តម ក៏មានគម្រោងអភិវឌ្ឍន៍មួយចំនួនផ្សេងទៀតដូចជាផ្លូវដើរលើអាកាស (Sky walk) គម្រោងផ្លូវអ៊ុតកៅស៊ូ រូបសំណាក់ ប្រព័ន្ធភ្លើងបំភ្លឺក្រុងប្រព័ន្ធបាញ់ទឹក ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងគម្រោងផ្សេងៗទៀតជាច្រើន តែឯកឧត្តមត្រូវការសិក្សាលម្អិតសិន ទាំងថវិកា និងទីតាំងដែលត្រូវសាងសង់ ព្រោះគម្រោងទាំងនោះត្រូវការថវិកាច្រើន និងកន្លែងសមស្រប។ ក្រុមការងារនឹងផ្សព្វផ្សាយជូនជាបន្តបន្ទាប់នៅពេលក្រោយ។