ភាពសប្បាយរីករាយ របស់កម្មករ កម្មារីនីប្រមាណ ២៥០០នាក់ នៃក្រុមហ៊ុន វ៉ាសាន់ ស្ថិតនៅ ភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងឱកាស អបអរសារទរ បុណ្យចូលឆ្នាំថ្មីផង និង អបអរទិវាពលកម្ម អន្តរជាតិផង កាលពី ព្រឹកថ្ងៃទី២៣ មេសា ២០១៦ម្សិលមិញនេះ ពិតជាបាន បង្ហាញអំពី ការយកចិត្តទុកដាក់ និងទទួលខុស ត្រូវខ្ពស់ ពីសំណាក់ម្ចាស់ថៅ កែរោងចក្រចំពោះ កម្មកររបស់ខ្លួន។ កម្មវិធីនេះក៏មានការផ្តល់ កត្តិយសចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម សោម អូន ប្រធានក្រុមប្រឹក្សាជាតិសហជីពកម្ពុជា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញមួយចំនួន ផងដែរ។ ក្នុងកម្មវិធីនេះដែរ ក៏មានការរាំលេងកំសាន្ត និងចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដែរ ដូចជា៖ ទូរទស្សន៍ LED កង់ រង្វាន់ជាថវិកាសុទ្ធ ឆ្នាំងដាំបាយអគ្គីសនី កង្ហារ ចង្រ្កាន្ត ហ្គាស ឆ្នាំង កែវ ចាន និងសម្ភារៈ ជាច្រើនផ្សេងទៀត។