សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងក្រុមប្រឹក្សាឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦
តាមរបាយការណ៍ របស់អាជ្ញាធរ និងក្រុមប្រឹក្សាឃុំ បានអោយដឹងថា ឃុំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានបានល្អ តាមរយៈ ការចាត់តាំងអនុវត្តប្រកបដោយ ការទទួលខុសត្រូវ នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។ ជីវភាពប្រជាជន ជាទូទៅត្រូវបានលើកកម្ពស់ ដោយការខិតខំប្រឹងប្រែងរបស់ពួកគាត់ ក្នុងការបង្កបង្កើនផលស្រូវផង និងដោយលំហូរវិនិយោគ ការដ្ឋាន កសិដ្ឋាន និងរោងចក្រ សហគ្រាស មកក្នុងភូមិសាស្រ្ត ឃុំ ធម្មតាអរផ្ទាល់ ក៏ដូចជាឃុំជិតខាង ដែលរួមចំណែក បានយ៉ាងច្រើន ដល់ការបង្កើតការងារ និងបង្កើនចំណូលរបស់ប្រជាជន។
សម្តេចភក្តី បានសម្តែង នូវការសប្យាយរីករាយដោយបានឃើញដោយផ្ទាល់ នូវការរីកចម្រើន គួរអោយកត់សម្គាល់របស់ឃុំធម្មតាអរទាំងមូល។ សម្តេចភក្តី សំណូមពរ អោយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំ បង្កើនការខិតខំប្រឹងប្រែង ដឹកនាំប្រជាជនអោយកាន់តែសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីជំរុញ ការកសាង និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន អោយកាន់តែរីកចម្រើនឥតឈប់ឈរ។
(ប្រភពពីហ្វេសប៊ុក ដើម្បីប្រជាជន)