កិច្ចប្រជុំពិសេស ស្តីពីការពិនិត្យមើលការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងខេត្តទាំងមូល!


កំពង់ស្ពឺ៖ កិច្ចប្រជុំពិសេស ស្តីពីការពិនិត្យមើលការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងខេត្តទាំងមូល!  នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំពិសេសមួយ ដឹកនាំដោយឯកឧត្តមវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការនៃកងកម្លាំងទាំងបី មេបញ្ជាការទ័ពឈរជើងក្នុងខេត្ត អភិបាលក្រុង ស្រុក ដោយផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖

១-ការប្រមូលព័ត៌មាន និងមតិយោបល់ពីអ្នកពាក់ព័ន្ធទាក់ទងសន្តិសុខ សណ្តាប់ធ្នាប់ និងផែនការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ

២-ការពិនិត្យមើលបន្ទាន់អំពីករណីនៃបទល្មើសមួយចំនួន ដែលបានកើតឡើងក្នុងខេត្តកំពង់ស្ពឺទាំងមូលក្នុងពេលកន្លងមក

៣-ការពិនិត្យមើលឱ្យបានគត់មត់អំពីការគ្របគ្រងអាវុធជាតិផ្ទុះ ដែលកន្លងមក ជនល្មើសបានប្រើប្រាស់អាវុធបាញ់ប្លន់ ដូចជាករណីនៅស្រុកភ្នំស្រួច ពិសេសករណីប្លន់សម្លាប់ចុងក្រោយនៅស្រុកឱរ៉ាល់ថ្មីៗជាដើម

៤-ការដាក់ពង្រាយកុងត្រូលត្រួតពិនិត្យខុសច្បាប់នានា និងការគ្របគ្រងកងកម្លាំងនៅតាមអង្គភាពទ័ព ឬអង្គភាពប្រដាប់អាវុធនានា ជៀសវាងជនខិលខូច ឬជនល្មើសបានប្រើប្រាស់ឈ្មោះអង្គភាពទៅប្រព្រឹត្តិបទល្មើសណាមួយ

៥-កិច្ចសហការ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ពិសេសការផ្តល់ព័ត៌មាន ការគាំទ្របង្ក្រាប និងការទប់ស្តាត់បទល្មើសជាដើម

៦-ការតាមដានមុខសញ្ញាចាស់ និងកំណត់មុខសញ្ញាថ្មីឱ្យបានច្បាស់លាស់ ដើម្បីឈានទៅដល់បង្រាប និងចាត់ការតាមវិធានការណ៍ច្បាប់

៧-បញ្ហាផ្សេងៗទាក់ទងនឹងសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់នានា ពិសេសតាមទីប្រជុំជនដូចជាបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង សណ្តាប់ធ្នាប់តាមទីផ្សារ និងអំពើហិង្សានានាជាដើម។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងស្នើសុំកិច្ចសហការឱ្យបានល្អ ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យខេត្តកំពង់ស្ពឺទាំងមូល ទទួលបានសុខសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ។

FB_IMG_1461314230860 FB_IMG_1461314992143