បន្ទាប់ពីមានការលើកឡើងពីសំណាក់ប្រជាពលរដ្ឋ និងការពិនិត្យឃើញជាក់ស្តែងរបស់រដ្ឋបាលខេត្ត អំពីសណ្តាប់ធ្នាប់ក្នុង និងក្រៅផ្សារកំពង់ស្ពឺ ព្រឹកថ្ងៃទី21 ខែមេសា ឆ្នាំ2016 នេះ ឯកឧត្តម វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមួយ ក្រុម បានចុះពិនិត្យផ្ទាល់ ដោយបានសួរនាំនិងណែនាំ ដោយផ្ទាល់ជាមួយបងប្អូនអាជីវករដែលពាក់ព័ន្ធ បញ្ហាលើកឡើងខាងលើ មុនវិធានការណ៍ដែលបានយល់ព្រមក្នុងកិច្ចប្រជុំ។ សូមជម្រាប ថាព្រឹកថ្ងៃទី 21 នេះដែរ ក៏មានកិច្ចប្រជុំមួយជាមួយអ្នកទទួលខុស ត្រូវនានាក្នុងការប្រមូលគំនិត និង វិធានការណ៍នានា ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់ជុំវិញផ្សារមានសភាពល្អប្រសើរ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ហើយចូលរួមដោយ មន្ទីរអង្គភាព គណៈកម្មការគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រង់សេវា សំរាម និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។