ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកបទពិសោធន៍ និងកំពុងផ្តល់យោបល់ផ្សេងៗ ជូនដល់ប្រតិភូរបស់ខេត្តកំពង់ស្ពឺ


ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានចែករំលែកបទពិសោធន៍ និងកំពុងផ្តល់យោបល់ផ្សេងៗ ជូនដល់ប្រតិភូរបស់ខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងទៅធ្វើដំណើរទៅកាន់ខេត្ត ស៊ីឈ័ន នៃសាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញ របស់នាយកដ្ឋានកិច្ចការបរទេស និងក្រៅប្រទេសរបស់រដ្ឋបាលខេត្តស៊ីឈ័ន។ សូមបញ្ជាក់ថា ប្រតិភូរបស់ខេត្តកំពង់ស្ពឺ ចំនួន៦នាក់ ដឹកនាំដោយឯកឧត្តមតុង សេង អភិបាលរងខេត្ត ជំនួសឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដែលជាប់រវល់ ដោយទស្សនៈកិច្ចចំនួន៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ នេះ ដោយផ្តោតសំខាន់លើការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកំពង់ស្ពឺ និងខេត្ត ស៊ីឈ័ន (Sichaun) ការផ្លាស់ប្តូរបទពិសោធន៍គ្នានឹងគ្នា និងការពង្រីកសហប្រតិបត្តិការណ៍រវាងក្រុង នឹងក្រុង ពាណិជ្ជកម្មទេសចរណ៍ អប់រំ និងវប្បធម៍ផងដែរ។ នេះគឺជាផលប្រយោជន៍ដ៏ធំមួយ រវាងកំពង់ស្ពឺ និងស៊ីឈ័ន ដែលបង្ហាញពីការវិវឌ្ឍន៍មួយបន្ថែមទៀតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងមួយជាមួយប្រទេសជាមិត្ត។ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម អ៊ូ សំអួន (អតីតអភិបាលខេត្តកំពង់ស្ពឺ) ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងឯកឧត្តម នួន ផារ័ត្ន ដែលបានផ្តួចផ្តើមគំនិតដ៏ល្អនេះ អនុញ្ញាតឱ្យប្រតិភូដែលដឹកនាំដោយឯកឧត្តម តុង សេង ទៅកាន់ខេត្ត ស៊ីឈ័ន ក្នុងគោលបំណងបម្រើប្រយោេេជន៍ជូនប្រជាពលរដ្ឋ ពិសេសយុវជនក្នុងខេត្តកំពង់ស្ពឺ នាពេលអនាគត។

FB_IMG_1460211483662

FB_IMG_1460211487702

FB_IMG_1460085873104