ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូខេត្តកំពង់ស្ពឺ នៅស៊ីឈួន-ប្រទេសចិន


#ស៊ីឈួន-ប្រទេសចិន៖ បន្ទាប់ពី ចូលរួមក្នុងកម្មវិធីការវិនិយោគរបស់សហគ្រាសចិននៅបរទេសរួចមក ប្រតិភូរបស់ខេត្តកំពង់ស្ពឺ បានបន្ត ដំណើរជាបន្តបន្ទាប់តាមកម្មវិធីដូចខាងក្រោម៖

-ទស្សនកិច្ច និងស្វែងយល់ពី ការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍទីក្រុង Chengdu នៅមន្ទីរពិរពណ៌ផែនការ Chengdu Planning Exhibition

-ទស្សនកិច្ច នៅមជ្ឈមណ្ទល Global Center

-កិច្ចប្រជុំផ្លូវការរបស់ប្រតិភូ ខេត្តកំពង់ស្ពឺជាមួយឯកឧត្តម YangXingping អភិបាលរងខេត្ត Sichuan ដោយក្នុងនោះ ភាគីទាំង ពីរបានជម្រាបជូនពីការវិវឌ្ឍន៍នានា របស់សង្គមជាតិ ពិសេសការអភិវឌ្ឍ របស់ប្រទេសទាំងពីរ។ ភាគីទាំង ទាំងពីរបានឯកភាពគ្នាជាបឋមលើ ចំណុចសំខាន់ៗដូចជា៖ការចង់សម្ព័ន្ធមេត្រីភាពនៃខេត្តទាំងពីរ ដោយផ្លាស់ប្តូរនូវបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍ វប្បធម៍ អប់រំ និងទេសចរណ៍ផងដែរ។ ភាគីទាំង ពីរនឹងបន្តអញ្ជើញប្រិតិភូនៃខេត្តទាំងពីរ ទៅទស្សនកិច្ចនៃប្រទេស ទាំងពីរបន្តទៀតនៅពេលខាងមុខ ហើយនឹងឈានដល់ការចុះអនុសារណៈ (MOU) ជាមួយគ្នាក្នុងការចង់ សម្ព័ន្ធមេត្រីភាពឱ្យកាន់តែរឹងមាំផងដែរ។

-ទស្សនកិច្ច សត្វខ្លាឃ្មុំ Panda

-ទស្សនកិច្ចទំនប់ទឹក Dujiianyan Dam ដែលបានចុះបញ្ជី ក្នុងបេតិកភណ្ឌពិភពលោក

-ទស្សនកិច្ចតំបន់ High-Tech និងស្វែងយល់ក្រុម E-doctor ដ៏ល្បី។ រូបភាពខាងក្រោមនេះ ជាសកម្មភាពរបស់ប្រតិភូមខេត្ត កំពង់ស្ពឺ និងរូបភាពនៃទីក្រុង Chengdu របស់ខេត្ត Sichuan  ដែលជាអនាគតខេត្តសម្ព័ន្ធមេត្រីភាព ខេត្តកំពង់ស្ពឺយើង។

FB_IMG_1460643711592 FB_IMG_1460643715127 FB_IMG_1460643725195 FB_IMG_1460643749491