ព្រឹត្តិការណ៍សង្រ្កាន្តកំពង់ស្ពឺ ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មី


ខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ស្ពឺ ដែលក្នងព្រឹត្តិការណ៍នោះមានរៀបចំកម្មវិធីសប្បាយៗជាច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីមានដូចជា៖

– កម្មវិធីសាសនា និងរបាំប្រពៃណីខ្មែរ៖ របាំត្រុដិ របាំជូនពរ ការរាំកំសាន្តសាមគ្គី ពូនភ្នំខ្សាច់ ដង្ហែព្រ័ត្រ ពិធីទទួលទេវតាឆ្នាំថ្មី និងកម្មវិធីសាសនា ។

– លេងល្បែងប្រជាប្រិយ ៖ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ។ល។

– កម្មវិធីសប្បាយៗ៖ ពាំពងទាដើរប្រណាំង វាយក្អម បូមទឹកដាក់ដបប្រណាំងគ្នា លោតក្នុងបាវ និងកម្មវិធីសប្បាយៗជាច្រើនទៀត ។

– កម្មវិធីប្រឡងចម្រៀង៖ មានការប្រឡងចម្រៀងសម័យមុន ចម្រៀងសម័យថ្មី បុរាណ ប្រពៃណី និងការសម្តែងសិល្បៈនិងផ្ទាំងទស្សនីយភាពផ្សេងៗ។

ក្នុងឱកាសនោះដែរក៏មានកម្មវីធីប្រគុំដន្រ្តីសម្រាប់រាំលេងកំសាន្ត និងបាញ់កាំជ្រួចផងដែរ។

សូមចូលរួមទាំងអស់គ្នា ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក2560 គស.2016 !!

FB_IMG_1460204749456-1