ព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2016នៅវត្តម្រុំខាងជើងក្រុងច្បាមន ខេត្តកំពង់ស្ពឺ បានរៀបចំពិធីហែរព្រះសពព្រះព្រហ្មធម្ម ស៊ីវ គឹមសន ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្សសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមុនីសត្ថាចារ្យកោសល អតីតព្រះមេគណខេត្តកំពង់ស្ពឺ ចេញពីវត្តម្រុំឆ្ពោះទៅផ្លូវវត្តអំពែភ្នំ ដល់ខាងកើតភូមិរវៀង បត់ទៅស្ពានថ្មត្រពាំងខ្យងឡើងផ្សារព្រៃផ្តៅ បានត្រឡប់មកផ្សារកំពង់ស្ពឺវិញ ទើបដង្ហែចូលវត្តរួចប្រទក្សិណ3ជុំ លើកព្រះសពតម្កល់លើព្រះមេរុ ចប់សព្វគ្រប់ម៉ោង10និង30នាទី ហើយតាមកម្មវិធី ស្អែកថ្ងៃទី31 ខែមីនា ឆ្នាំ2016 នឹងរៀបចំពិធីបូជាព្រះសព ដោយមានការចូលរួមពីគ្រប់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋ។