សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ»


នៅរសៀល ថ្ងៃទី ២៩ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ដែលត្រូវបានផ្តល់ដោយ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន(Union Media ASEAN-UMA)។

ពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ដែលបានផ្តល់ជូន សម្តេចតេជោ នាពេលនេះ គឺបានបានបង្ហាញនូវការទទួលស្គាល់ជាសាកលចំពោះស្នាដៃនៃបុព្វហេតុកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍន៌ប្រទេសកម្ពុជាពីក្រោមសូន្យរហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានបើកសិទ្ឋិសេរីភាពដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាព័ត៌មាន Online រាប់រយ រួមទាំងបណ្តាញទូរទស្សន៌េជាង ២០ ដែលកំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជូនប្រជាពលរដ្ឋ។

សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) ពេញចិត្តចំពោះលំហូរព័ត៌មានបានដោយសេរី ប្រកបដោយជំនឿទុកចិត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់ដល់អ្នកសារព័ត៌មាន រួមទាំងការអនុញ្ញាតឱ្យអ្នកសារព័ត៌មានទទួលបាននូវព័ត៌មានពីគ្រប់ស្ថាប័នសាធារណៈ។

សម្តេចតេជោ ហ៊ុន សែន អរគុណ និងពេញចិត្តទទួលយកនូវពានរង្វាន់សន្តិភាព និងការអភិវឌ្ឍនេះ ដែលឆ្លុះបញ្ចាំងពីការពិតសំរាប់ប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់នូវឧបសគ្គនិងសង្រ្គាមជាច្រើនឆ្នាំកន្លងមក។ ប៉ុន្តែពេលនេះទទួលបាននូវការរីកចម្រើនគួជាទីមោទនៈ។ សម្តេចតេជោ ក៏បានរំលឹកពីរបបខ្មែរក្រហមដែលពេលនោះប្រជាពលរដ្ឋកម្ពុជាគ្មានសិទ្ឋិអ្វីទាំងអស់ គឺអន់ជាសត្វធាតុទៅទៀតដែលវាមាន សិទ្ឋិការពារកូនចៅវា តែចំពោះប្រជាពលរដ្ឋរួមទាំងរូប សម្តេចតេជោ ផ្ទាល់សូមបីតែសពកូនក៏មិនមានសិទ្ឋិយកទៅកប់ដែរ នេះគឺជាការពិត។ ក្រោយពីប្រទេសជាតិបានរំដោះផុតពីរបបខ្មែរក្រហម នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺកម្ពុជាបានរួចផុតពីរបបដ៏ខ្មៅងងឹតនោះ ជាពិសេសក្រោមគោលនយោបាយ ឈ្នះឈ្នះ កម្ពុជាបានទទួលនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ជាមួយសិទ្ឋិសេរីភាពគ្រប់ យ៉ាង។

ចំពោះ UMA អាស៊ាន និងអ្នកសិក្សាស្រាវជ្រាវសាកល គឺបានចាត់ទុក សម្តេចតេជោ ជាអ្នក ប្រជាធិបតេយ្យ តែចំពោះបក្សប្រឆាំងគឺចាត់ទុកសម្តេចជាជនផ្តាច់ការ។ តែការពិត សម្តេចតេជោ មិនបានបំបិទសិទ្ឋិសេរីភាពសារព័ត៌មាន និងការបញ្ចេញយោបល់ ដូចបណ្តាអ្នកនិយាយ និងអ្នកវិភាគមួយចំនួនវាយប្រហារនោះឡើយ។ បច្ចុប្បន្នកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងផ្នែកសារព័ត៌នេះ ក្នុងនោះទូរទស្សន៍មានរហូតដល់ទៅជា២០ ប៉ុស្ត៍ រួមទាំងវិទ្យុ និងសារព័ត៌មានតាម Online ផ្សេងទៀតប្រមាណជាង៨០០ ។

ដើម្បីអោយកាន់តែមានភាពស្និទ្ឋស្នាលខ្លាំងឡើង សម្តេចតេជោ ហ៊ុន សែន បានឯកភាពជួបជុំទទួល ទានអាហារពិភាក្សា ជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស ក្នុង១ឆ្នាំម្តងៗ។ សម្តេចតេជោ បានផ្តាំទៅដល់បុគ្គល និងអ្នកនយោបាយមួយចំនួនកុំឱ្យចោទថា សម្តេចបានទិញទឹកចិត្តអ្នកសារព័ត៌មានឱ្យសោះ។  ទន្ទឹមនឹងនោះ សម្តេចតេជោ បានផ្តាំទៅអ្នកសារព័ត៌ជាតិ និងអន្តរជាតិថា បើចង់អោយគេជឿលើព័ត៌មានរបស់ខ្លួន ត្រូវសរសេរអោយពិត កុំចេះតែនិយាយ សរសេរដោយគ្មានហេតុផលមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ។

“ពានរង្វាន់សន្តិភាព និង ការអភិវឌ្ឍ” គឺជានិមិត្តរូបឱ្យអ្នកសារព័ត៌មានជំនាន់ក្រោយនិងប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់បានចងចាំ និងតបស្នងទៅនិងស្នាដៃ សម្តេចតេជោ ដែលបានខិតខំសាងឡើង និងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោ ក្នុ្ងងការចូលរួមពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការទទួល និងចែកចាយព័ត៌មានដែលគ្មានគ្រោះថ្នាក់ដល់សន្តិសុខជាតិ ក៏ដូចជាប្រទេសក្នុងតំបន់ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់៕

FB_IMG_1459298035699 FB_IMG_1459298059503 FB_IMG_1459298043335 FB_IMG_1459298052268