សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានា ក្នុងនិងក្រៅវត្តអង្គក្រឡាញ់


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានា ក្នុងនិងក្រៅវត្តអង្គក្រឡាញ់ស្ថិតក្នុងភូមិសាលាគ្រួស ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានមន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមជិត២០០០នាក់។ សមិទ្ធផលទាំងនោះ មានស្រះទឹក ផ្លូវថ្នល់ សាលាឆាន់ និងសមិទ្ធផលនានាជាច្រើនទៀត។

ថ្លែងក្នុងពិធីនាថ្ងៃនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្ងើចសរសើរដល់សប្បុរសជនទាំងអស់ ពិសេសឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ទី ដែលបានចូលរួមកសាងសមិទ្ធផលជាច្រើន មានដូចជាស្រះទឹក ផ្លូវថ្នល់ សាលាឆាន់ និងសមិទ្ធផលនានាដែលអាចបម្រើទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ។ សម្តេចក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តសហការឱ្យបានល្អជាមួយសប្បុរសជនទាំងអស់ ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធនានាទាំងក្នុងនិងក្រៅវត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានប្រតិបត្តិក្នុងព្រះពុទ្ធសាសនា និងភាពរីកចម្រើននូវមូលដ្ឋាន។

FB_IMG_1459246933336

FB_IMG_1459246940812 FB_IMG_1459246945144 FB_IMG_1459246959964 FB_IMG_1459246952377