អ្នកបើកបររថយន្តប្រមាណ៧០០ នាក់របស់ក្រុងច្បារមន និងស្រុកសំរោងទង បានទទួលការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោគ


អ្នកបើកបររថយន្តដឹកកម្មករ និងដឹកអ្នកដំណើ(តាក់ស៊ី) ប្រមាណ ៧០០ នាក់ មកពីសង្កាត់ និងឃុំនានា របស់ក្រុងច្បារមន និងស្រុកសំរោងទង បានទទួលការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោគ នៅព្រឹកថ្ងៃអាទិត្យនេះ នៅសាលកីឡាវាយសីក្នុងបរិវេណកីឡដ្ឋានខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ និងជាអធិបតី បានអប់រំណែនាំ និងផ្តាំផ្ញើជាច្រើនទាក់ទងនឹងការគោរពច្បាប់ចរាចរណ៍ ក្រមសីលធម៌របស់អ្នកបើកបរ និងការប្រកាន់ខ្ជាប់នូវជំនាញវិជ្ជាជីវៈរបស់អ្នកបើកបរ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ទាំងឡាយដែលកើតចេញពីការធ្វេសប្រហែស និងយាន្តជំនិះមិនមានការត្រួតពិនិត្យត្រឹមត្រូវ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!

គោរពច្បាប់ចរាចរណ៍ គឺជាតកាព្វកិច្ចរបស់យើងទាំងអស់គ្នា!

FB_IMG_1455439347186

FB_IMG_1454312509404