សំរោងទង: នាព្រឹកថ្ងៃទី13 ខែកុម្ភះ ឆ្នាំ2016 នៅស្នាក់ការគណ បក្សប្រជាជនកម្ពុជាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅភារកិច្ចខែកុម្ភះ ឆ្នាំ2016 ដោយមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់:
-ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណ:កម្មាការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានទី1ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។
-ឯកឧត្តម សត្យា វុធ សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក សំរោងទង និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។
អញ្ជើញចូលរូមជាសមាជិក សមាជិកា នៃអង្គប្រជុំរួមមាន÷
ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយបណ្តាឃុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយឃុំ លោក លោកស្រីក្នុងជួរគណ:កម្មាធិការគណបក្សស្រុក លោកប្រធានគណ:កម្មាធិការគណបក្សឃុំទាំង15 និងក្រុមការងារយុវជនស្រុក សរុបទាំងអស់ចំនួន115រូប។
កម្មវិធីបានដំណើរការតាមរបៀបវារ: លោកប្រធានគណ:អចិន្ត្រៃយ៍ គណ:កម្មាធិការគណបក្សស្រុកបានធ្វើរបាយការណ៍ជូនគណ: អធិបតីពីស្ថានភាពទូទៅនិងសកម្មភាពផ្សេងៗនៅក្នុងស្រុក និងផ្សេងៗដើម្បីជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលាចំពោះបញ្ហាប្រឈមនានា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋស្រលាញ់ពេញចិត្ត។ល។