កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១២ ខែមករា កន្លងទៅនេះ គឺកើតចេញពីការមិនគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរ ។ ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប៧ថ្ងៃ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ចជាពិសេសនៅពេលមានទុក្ខលំបាក។ ជាក់ស្ដែងថ្ងៃនេះឯកឧត្ដម អ៊ូ សំអួន អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានបន្តសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារកម្មការិនីចំនួន៤ គ្រួសារសពនៅស្រុកគងពិសី និងស្រុកបរសេដ្ឋ និងបង ប្អូន កម្មករផ្សេងៗទៀតដែលរងរបួសក្នុងព្រឹត្តិការណ៍នេះ។
យើងទាំងអស់គ្នាសូមជូនពរអោយបង ប្អូន ឆាប់ជាសះស្បើយ!
រាជរដ្ឋាភិបាលបានដាក់ចេញច្បាប់ចរាចរណ៍គឺ ដើម្បីការពារជីវិតយើងទាំងអស់គ្នា ! យើងសំណូពរអ្នកដែលកាន់ដៃចង្កូតទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ !