គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងពីការបើកជែងគ្នា មិនគោរពច្បាប់ចរាចរណ៍


ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះមានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើដងផ្លូវលេខ41 ចន្លោះគីឡូម៉ែត្រលេខ 9-10 រវាងឡានកម្មករ ២គ្រឿង(ឡានកូរ៉េ)ដឹកកម្មករដូចគ្នា បើកក្នុងទិសដៅស្របទិសគ្នា បានប៉ះទង្គិចពេលកំពុងវ៉ាគ្នា បណ្តាលអោយក្រឡាប់ ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មករ ៤នាក់ស្លាប់នៅនឹងកន្លែង នឹងមានកម្មករប្រមាណ 92នាក់ រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះកើតឡើងនៅ ភូមិជ័យត្រកួន ឃុំរកាកោះ ស្រុកគងពិសី(ព្រំប្រទល់គងពិសី – សំរោងទង)។ កម្មករដែលរងគ្រោះថ្នាក់ដល់អាយុជីវិត ជាកម្មករធ្វើការនៅក្រុមហ៊ុន នូ ខប នៅខេត្តកណ្តាល។
ក្រោយ​ពីទទួលបានព័ត៌មាននេះ ឣជ្ញាធរគ្រប់លំដាប៉ថ្នាក់ សមត្ថកិច្ខ ជំនាញបានដុតដៃជើងជួយសង្រោះ និងចុះសួរសុខទុក្ខដល់កន្លែងកើតហេតុ មន្ទីរពេទ្យ និងដល់ផ្ទះ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងទាន់ពេលវេលា
** កម្មករគ្រោះថ្នាក់ដល់អាយុជីវិតមាន :
១-ឈ្មោះ ស៊ីម ខុម ភេទ ស្រី អាយុ ៣៣ឆ្នាំ នៅភូមបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី។
២-ឈ្មោះ ណុប លីម ភេទស្រី អាយុ ៣៩ឆ្នាំ នៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី។
៣-ឈ្មោះ ស្រីប៉ិច នៅភូមិភ្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី។
៤-ឈ្មោះ អ៊ីវ សុខមុំ អាយុ ៣៧ឆ្នាំ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ។
** ចំពោះគ្រោះថ្នាក់របួស ធ្ងន់ ស្រាលមាន ៖
១-របួសធ្ងន់ ២០នាក់បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
២-ពេទ្យបង្អែកខេត្តកំពង់ស្ពឺ មាន ១២នាក់ របួសស្រាល។
៣-មន្ទីរពេទ្យបង្អែក គងពិសី មាន ៦០នាក់ របួសស្រាល

image image image image image image image image image image image image image

ក្នុងករណីគ្រោះថ្នាក់នេះ មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាតិ ខេត្ត ស្រុក ឃំុ ហើយបានជួយឧបត្ថម្ភ មានដូចជា :
-ក្រុមការងារឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឧបត្ថម្ភ​អ្នកស្លាប់4​នាក់​ក្នុង1នាក់ថវិកា500,000៛ និងអ្នករបួសធ្ងន់74នាក់ ក្នុង1នាក់ 100,000៛ ។
-ប.ស.ស ឧបត្ថម្ភអ្នកស្លាប់ 1នាក់4,000,000៛ អ្នករបួស 1នាក់100,000៛ ។
-សាខាកាកបាទក្រហមខេត្ត អ្នកស្លាប់1នាក់ 500,000៛ អង្ក100គ.ក្រ មី2កែស ទឹកសុីអីុវ2យួ ទឹកត្រី1យួ អ្នករបួស 1នាក់​100,000៛ ។
-ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តឧបត្ថមអ្នកស្លាប់ 1នាក់ 500,000៛ អ្នករបួស 1នាក់ 500,000៛ និងជូនយាយ តា 40 នាក់ 1នាក់ 20,000៛
-លោក ហុង ចាន់សុខា ប្រធានមន្ទីរ និងសហការី នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ឧបត្ថម្ភ អ្នកស្លាប់1នាក់ 350,000៛ ។ ឆ្លៀតពេលនេះដែរ លោកប្រធានមន្ទីរ បានចូល​ទៅផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​សិស្សា​នុសិស្ស​នៅ​វិទ្យា​​ល័យ​ព្រះបិតា​ឯករាជ្យ ចំនួន 550 នាក់។
-ឯកឧត្តម ជំុ វង សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកគងពិសីឧបត្ថម្ភអ្នកស្លាប់1នាក់50,000៛ ។
-លោកប្រធានមន្ទីរបរិស្ថានខេត្ត និងជាប្រធានក្រុមការងារចុះជួយឃំុស្រង់ ឧបត្ថម្ភ អ្នករងរបួសនៅក្នុងឃំុស្រង់ អ្នករបួសស្រាល 31 នាក់ 1នាក់30,000៛ អ្នករបួសធ្ងន់ 4នាក់ 1នាក់ 50,000៛ ។

-ក្រុមការងារយុវជនស្រុកបសេដ្ឋ ព្រះគ្រូចៅអធិការវត្តស្លាបលែង ចូលរួមបុណ្យសពកម្មករឈ្មោះ អ៊ីវ សុខមុំ អាយុ ៣៧ឆ្នាំ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ មានអង្ករ50kg មី1កេស ទឹកសុទ្ធ ទឹកដោះគោ ស្កសរ ទឹកត្រី ទឹកស៊ីអ៊ីវ។