គម្រប់ខួប៧ថ្ងៃនៃគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤១


កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១២ ខែមករា កន្លង​ទៅ​នេះ គឺកើត​ចេញ​ពីការ​មិន​គោរព​ច្បាប់​ចរាចរណ៍ នៅ​ពេល​បើកបរ​  ។ ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប៧ថ្ងៃ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​តែងតែនៅ​ជាប់ជា​មួយ​ប្រជា​ពល​រដ្ឋ​ជានិច្ច​ជា​ពិសេស​នៅពេលមានទុក្ខលំបាក។ ជាក់ស្ដែងថ្ងៃនេះឯកឧត្ដម អ៊ូ សំអួន អភិបាលខេត្ត​ និង​ជាប្រធាន​គណបក្ស​ប្រជា​ជន​​​កម្ពុជា​​ខេត្ត​កំពង់ស្ពឺ បាន​បន្តសួរសុខទុក្ខ និង​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​កម្មការិនី​ចំនួន៤ គ្រួសារ​​សព​​នៅ​ស្រុក​​គងពិសី និងស្រុកបរសេដ្ឋ និងបង ប្អូន កម្មករ​ផ្សេងៗ​ទៀត​ដែល​រង​របួស​ក្នុង​ព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថា កាល ពីថ្ងៃទី១២ មករា ២០១៦ មានគ្រោះ​ថា្នក់​ចរាចរ​ណ៍មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​ដឹក​កម្មករ​ចំនួន២​គ្រឿង បានជែងគ្នារួចក្រឡាប់ បណ្តាលអោយកម្មការិនី៤នាក់ស្លាប់ និងរងរបួសជាង ៨០នាក់រណូក​រណែល​ពេញផ្លូវ គួរ​ឲ្យសង្វេក។

យើងទាំងអស់គ្នាសូមជូនពរ​អោយបង ប្អូន ឆាប់ជាសះស្បើយ!

រាជរដ្ឋាភិបាលបានដាក់ចេញច្បាប់ចរាចរណ៍​គឺ ដើម្បី​ការពារ​ជីវិត​យើង​ទាំង​អស់​គ្នា ! យើងសំណូពរ​អ្នកដែលកាន់ដៃចង្កូតទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ !

12509137_227403267594135_8166798752578445745_n 12541080_227403330927462_6335676998132180109_n 12552623_227403350927460_3122868045636642219_n 12565369_542464049268266_2408120876017756694_nimage image