អបអរសាទរពិធីបិទការប្រកួតដណ្តើមពានរង្វាន់អភិបាលខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ: នាថ្ងៃទី 08.01.2016 ម៉ោង 8:00 នាទី ឯ.ឧ ហ៊ុន ម៉ានី តំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ បានអញ្ជេីញចូលរួម ពិធីអបអរសាទរ ទទួលពានរង្វាន់ អភិបាលខេត្ត (កីឡាបាល់ទាត់ មាន29ក្រុម កីឡាករ ចំនួន 638នាក់ , កីឡាវាយសីមាន 22ក្រុម កីឡាករ ចំនួន 38នាក់) នៅមណ្ឌលកីឡាខេត្ត ដែលមានអញ្ជើញចូលរួម​ ឯ.ឧ ក្រុមប្រឹក្សាខេត្ត , ឯ.ឧ អភិបាលខេត្ត , កងកំលាំងប្រដាប់អាវុធ​មន្ទីរជុំវិញខេត្ត , ប្រជាពលរដ្ឋ លោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួនជាង 3000នាក់ ។

អ្នកលើកពានបាល់ទាត់បានទៅលើក្រុមបាល់ទាត់នៃមន្ទីរបរិស្ថាន
តែបើយើងងាកមកមើល កីឡាវាយសីវិញ៖
អ្នក់លើកពានវាយសីបុរស បានទៅលើ ឯ.ឧ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត(ពូល A) និងលោក គង ឆាយ អភិបាលរងស្រុកឧដុង្គ(ពូល B)
ជាអ្នកលើកពានរង្វាន់វាយសីឯកឧត្តមអភិបាលខេត្តឆ្នាំ២០១៥។

‪‬ក្រៅពីពាន និងមេដាយជ័យលាភី ក្រុមលេខ១ លេខ២ លេខ៣ ទទួលបាន:
‪#‎វិញ្ញាសាបាល់ទាត់‬៖
-លេខ១បាល់ទាត់ បានថវិកា ចំនួន១២ លានរៀល
-លេខ២បាល់ទាត់ បានថវិកា ចំនួន៨ លានរៀល
-លេខ៣បាល់ទាត់ បានថវិកា ចំនួន៤ លានរៀល
-លេខ៤ ដល់ លេខ ២៩ បាល់ទាត់ បានថវិកា ចំនួន៥០ម៉ឺនរៀល ក្នុងមួយក្រុម
-កីឡាករបាល់ទាត់លេងល្អជាងគេ បានថវិកាចំនួន ៤០ម៉ឺនរៀល
-អ្នកចាំទីបាល់ទាត់ល្អជាងគេ បានថវិកាចំនួន ៤០ម៉ឺនរៀល
-ក្រុមកីឡាករបាល់ទាត់ដែលគោរពវិន័យ (Fair Play) បានថវិកាចំនួន ៤០ម៉ឺនរៀល
-អាជ្ញាកណ្តាលល្អជាងគេ បានចំនួន៤០ម៉ឺនរៀល
‪#‎វិញ្ញាសាវាយសី‬៖
-លេខ១វាយគូ ក្រុម ក និង ខ ទទួលបានពាន១ ទង់១ និងថវិកាចំនួន ៤០ម៉ឺុនរៀលក្នុងមួយក្រុម
-លេខ១វាយទោល ក្រុម ក និង ខ ទទួលបានពាន១ ទង់១ និងថវិកាចំនួន ២០ ម៉ឺនរៀលក្នុងមួយក្រុម
-លេខ២វាយគូ ក្រុម ក និង ខ ទទួលបាន ទង់១ និងថវិកា ចំនួន ២០ ម៉ឺន រៀលក្នុងមួយក្រុម
-លេខ២វាយទោល ក្រុម ក និង ខ ទទួលបានទង់១ និងថវិកា ចំនួន ១០ ម៉ឺនរៀលក្នុងមួយក្រុម
-រង្វាន់កិត្តិយស សម្រាប់កុមារ២គូ ចំនួន ១៦ម៉ឺនរៀល
-ប្រាក់ឧបត្ថម្ភក្រុមអាជ្ញាកណ្តាល៤រូប ចំនួន ១៦ ម៉ឺនរៀល

តាមការប៉ាន់ប្រមាណជាមធ្យម ចំនួនអ្នកចូលរួមទស្សនាកីឡាបាល់ទាត់ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្នុងពានរង្វាន់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ជាមធ្យមមានចំនួនសរុប ២៤៦.៨០០ នាក់ ក្នុងចំណោម៤០៦ ប្រកួត ដោយការប្រកួតកម្រិតល្អមើលមធ្យមមានចំនួន១៨០ ប្រកួត ក្នុងនោះមានអ្នកទស្សនាគិតជាមធ្យមសរុបចំនួន ៦៣.០០០ នាក់ ការប្រកួតកម្រិតល្អមើលបង្គួរមានចំនួន ១៥៦ ប្រកួត ក្នុងនោះ មានអ្នកទស្សនាគិតជាមធ្យមសរុប៨៥.៨០០ នាក់ និងការប្រកួតកម្រិតល្អមើល មានចំនួន ៧០ ប្រកួត ក្នុងនោះមានអ្នកទស្សនាគិតជាមធ្យមសរុបចំនួន ៩៨.០០០ នាក់ ហើយការប៉ាន់ប្រមាណនេះ មិនរាប់បញ្ចូលចំនួនកីឡាករបាល់ទាត់ដែលចូលរួមប្រកួតចំនួន ៦៣៨ នាក់ទេ និងក៏មិនរាប់បញ្ចូលចំនួនអ្នកចូលរួម ក្នុងថ្ងៃបើក និងថ្ងៃបិទការប្រកួតដែរ (ថ្ងៃបើក៣០០០ពាន់នាក់ ថ្ងៃបិទ ៣៥០០ នាក់)។ ចំនួនអ្នកចូលរួមទស្សនាជាស្ត្រីមានចំនួន ០,៥% ស្មើនឹង ១.២៣៤ នាក់។ គ្រាប់បាល់ស៊ុតបញ្ចូលទី សរុបទាំង៤០៦ ប្រកួត មានចំនួន ១៩៩៥ គ្រាប់។

នេះជាព្រឹត្តការណ៍ធំ លើកទី១ នឹងជាប្រវត្តិសាស្ត្ររបស់ខេត្តកំពង់ស្ពឺ យើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លៃងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺនិងសូមអោយមានរៀបចំព្រឹត្តការណ៍នេះ ជារៀងរាល់ឆ្នាំ

image

image image image image image image image image image image image image image

 

 

image