កំពង់ស្ពឺ៖ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីរ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានរួចផុតពីសេចក្តីស្លាប់ និងទុក្ខវេទនា ព្រាត់ប្រាស់គ្រួសារ ពីរបបពលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ ទោះបីបានកន្លងផុតអស់រយៈពេល៣៧ឆ្នាំហើយក្តី តែថ្ងៃនេះ ប្រជាជនខ្មែរទូទាំងប្រទេសនៅតែចងចាំ និងដឹងគុណគ្មានថ្ងៃបំភ្លេចបាននូវគុណុបការដ៏ជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ និងពលីកម្មយ៉ាងអង់អាចក្លាហានបំផុតក្នុងការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ។ មាន៧មករា១៩៧៩ ទើបប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វស័យ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានសុខសន្តិភាព សេរីភាពពេញបរិបូរណ៍។
យើងទាំងអស់គ្នា សូមលំឱនកាយគោរពដួងវិញ្ណាណក្ខន្ធដល់ជនរួមជាតិយើងជាងបីលាននាក់ ដែលបានត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត ក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងព្រលឹង របស់លោកអ្នកទាំនោះ បានទៅកាន់សុគតិភព ជារៀងរហូត។
ក្នុងនាមយើងទាំងអស់គ្នាជាប្រជាជនខ្មែរ សូមចូលរួមគ្រប់សកម្មភាព ដើម្បីរក្សានូវ សុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាង ដែលប្រជាជនកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។