ពីធីអបអរសាទរអនុស្សាវរីយ៍ខួបលើកទី៣៧ ទិវាជ័យជំនះ ៧ មករា


កំពង់ស្ពឺ៖ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីរ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ និង​ទុក្ខវេទ​នា ព្រាត់​ប្រាស់​គ្រួសារ ពីរបប​ពលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ ទោះ​បី​បាន​កន្លងផុត​អស់​រយៈ​ពេល​៣៧ឆ្នាំ​ហើយ​ក្តី តែ​ថ្ងៃ​នេះ ប្រជាជនខ្មែរទូទាំងប្រទេសនៅតែចងចាំ និង​ដឹង​គុណ​គ្មាន​ថ្ងៃ​បំភ្លេចបាននូវគុណុបការដ៏ជ្រាលជ្រៅបំផុត ចំពោះ​​វីរ​​យុទ្ធជន យុទ្ធនារី អ្នក​ស្នេហាជាតិ ដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ និង​ពលីកម្ម​យ៉ាងអង់អាចក្លាហានបំផុត​ក្នុងការ​រំដោះប្រទេស​កម្ពុជា​ពីរបបប្រល័យពូជសាសន៍ ។ មាន៧មករា១៩៧៩ ទើបប្រទេស​កម្ពុជា មាន​ការ​​អភិវឌ្ឍន៍​​រីក​ចម្រើន​គ្រប់​វស័យ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មាន​សុខសន្តិភាព សេរីភាព​ពេញបរិបូរណ៍។

យើងទាំងអស់គ្នា សូមលំឱនកាយ​គោរពដួង​វិញ្ណាណក្ខន្ធ​​ដល់​ជន​​រួមជាតិ​យើងជាង​បីលាន​នាក់ ដែល​​បាន​ត្រូវ​​សម្លាប់​​យ៉ាង​អយុត្តិ​ធម៌បំផុត ក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងព្រលឹង របស់​លោកអ្នក​ទាំនោះ បាន​​ទៅ​កាន់​សុគតិ​ភព ជារៀងរហូត។

ក្នុងនាមយើងទាំងអស់គ្នាជាប្រជាជនខ្មែរ សូមចូលរួមគ្រប់សកម្មភាព ដើម្បីរក្សានូវ សុខ​សន្តិភាព សេរី​ភាព​គ្រប់​បែប​យ៉ាង ដែល​ប្រជាជន​កម្ពុជា​កំពុងតែមាននាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ក្រោមការដឹកនាំរបស់ គណបក្ស​ប្រជាជន​កម្ពុជា។

946794_1293067747385628_8902943439393565587_n

12439308_538535162994488_1813691088215343998_n 12495006_170457189982636_8316518003716258945_n

12507235_1293068087385594_7551551780967702636_n

12507577_538535562994448_3537721921772890643_n 12509728_1293068000718936_6404976554014828209_n

10653359_163599590672290_8236230956557694408_n 12507500_163599654005617_2047615210460909183_n