ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅវិទ្យាល័យសម្តេចតេជោហ៊ុន សែន រលាំងឈូក មានរៀបចំពិធីប្រគល់ លិខិតសរសើរ និងរង្វាន់ជូនសិស្សពូកែចំនួន១៨នាក់ ក្រោមអធិបតីភាព ឯ.ឧ ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងមានការចូលរួមជាកិត្តិយសរបស់ ឯ.ឧ សត្យា វុធ ទីប្រឹក្សាសម្តេចភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា។ សិស្សទាំង១៨ មានសិស្សពូកែគណិតវិទ្យា ៩រូប និងសិស្សពូកែខ្មែរ៩រូប។ អ្នកទទួលបានលេខ ១ លេខ ២ និងលេខ៣ ទទួលបានអាហារូបករណ៍ ៤ឆ្នាំ សិក្សានៅកម្រិតថ្នាក់បរិញ្ញាបត្របន្ទាប់ពីប្រឡងជាប់ទុតិយភូមិ ទោះបីកម្រិតណាក៏ដោយ។ សូមបញ្ជាក់ថា ក្នុងពិធីនេះ ឯ.ឧ ទេសរដ្ឋមន្ត្រីក៏បានឧបត្តម្ភជូនលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ។ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯ.ឧ រិន វីរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និង ឯ.ឧ ទុយ ស៊ីផាន់ អនុរដ្ឋលេខាធិការ ក្រសួងការងារ ដែលបានឧបត្តម្ភកម្មវិធីនេះផងដែរ។ កម្មវិធីនេះ មានការចូលរួមពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ ១៤០០ នាក់ផងដែរ។
ពិធីប្រគល់ លិខិតសរសើរ និងរង្វាន់ជូនសិស្សពូកែ នៅវិទ្យាល័យសម្តេចតេជោហ៊ុន សែន រលាំងឈូក
