សេចក្តីអំពាវនាវ របស់អភិបាលខេត្តកំពង់ស្ពឺស្តីពីការប្រែប្រួលអាកាសធាតុក្តៅខ្លាំង


ខ្ញុំបាទ អភិបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជំរាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត កំពង់ស្ពឺទាំងមូលមេត្តាជ្រាបថាៈ ដោយសារការប្រែប្រួលអាកាសធាតុក្តៅខ្លាំងនាពេលកន្លងទៅនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានតំបន់ខ្លះខ្វះទឹកប្រើប្រាស់។ ដោយឡែកប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺយើង ជួបបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃនោះ សូមលោកពូ អ្នកមីង បង ប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងអស់ រាយការណ៌មកអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ឬមករដ្ឋបាលសាលាខេត្ត ពិសេសសូមរាយការណ៍ដោយផ្ទាល់មករូបខ្ញុំវ៉ី សំណាង អភិបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០៩៧ ៥៦៨៧៨៨៨/០១៦៧៨៧៨៧៧។

សូមជូនពរលោកពូ អ្នកមីង ពុកម៉ែបងប្អូន ទាំងអស់ សូមទទួលបានពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

FB_IMG_1461482444020