កិច្ចប្រជុំស្តីពីការរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល ពិធីបុណ្យខួបលើកទី៣៧ ទិវាជ័យជំនះ ៧ មករា និងពិធីបិទការប្រកួតកីឡាបាល់ទាត់


‪#‎អបអរសាទរ‬! ឆ្នាំ២០១៦!

កិច្ចប្រជុំស្តីពីការរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល ពិធីបុណ្យខួបលើកទី៣៧ ទិវាជ័យជំនះ ៧ មករា និងពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអភិបាលខេត្ត។ សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីឆ្លងឆ្នាំសាកលដ៏ធំមួយ ដែលមានការប្រកួតសិល្បៈ របស់យុវជន កំប្លែង តន្ត្រី ចម្រៀង ការអុជកំាជ្រួចការបាញ់ទឹកពីស្ទឹង កម្មវិធីរាំកំសាន្ត ការហូកចុកជួបជុំជាលក្ខណៈគ្រួសារ ហើយពិសេសបំផុតគឺ ការរាប់ថយក្រោយ នៅម៉ោង១២យប់ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសាកល ២០១៦! ដូចគ្នាដែរទិវាជ័យជំនះ ៧ មករា ក៏នឹងមានកម្មវិធីស្រដៀងគ្នាដែរហើយរៀបចំធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ខណៈដែលពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអភិបាលខេត្ត នឹងធ្វើនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមក្នុងកម្មវិធីទាំងបីខាងលើ ឱ្យបានច្រើនកុះករ។

image image