ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅស្នាក់ការគណបក្ស ប្រជាជនខេត្តកំពង់ស្ពឺ មានបើកកិច្ចប្រជុំមួយ ក្រោម អធិបតីភាព ឯកឧត្តម អ៊ូ សំអួន ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តកំពង់ស្ពឺ ផ្តោតសំខាន់លើការងារ ចាត់តាំងដឹកនាំការងារយុវជន និងការងារទូទៅរបស់ គណបក្ស។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ូ សំអួន បាន អាននូវសេចក្តីសម្រេចនានាក្នុងការតែងតាំងក្នុងរចនា សម្ព័ន្ធរបស់គណបក្ស ដែលសម្រេចដូចខាងក្រោម៖ ១-ឯកឧត្តម វ៉ី សំណាង បញ្ចូលជាសមាជិកគណៈកម្មាធិការ គណបក្សខេត្ត និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ២-លោកឧត្តមសេនីយ៍ ជូ សារុន បញ្ចូលជាសមាជិក គណៈកម្មាធិការគណបក្សខេត្ត ៣-ឯកឧត្តម អ៊ិន ឃុន បញ្ចូលជាសមាជិកគណៈកម្មាធិការ គណបក្សខេត្ត និងតែងតាំងជាប្រធានមន្ទីរគណបក្សខេត្ត។ ៤-ឯកឧត្តម សរ សុពុត្រា បញ្ចូលជាសមាជិកគណៈកម្មាធិការ គណបក្សខេត្ត និងតែងតាំង ជាប្រធានក្រុមការងារយុវជន គណបក្សខេត្ត។