ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវា​កំណើត​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា


#‎ខេត្តកំពង់ស្ពឺ‬ ព្រឹកថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥ មានរៀបចំប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវា​កំណើត​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០១៥) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម អ៊ូ សំអួន ប្រធានគណៈកម្មាធិការ​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា​ខេត្តកំពង់ស្ពឺ និងជាអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោក​ជំទាវ​ជា​សមាជិក​គណៈ​កម្មាធិការរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកានៃអង្គពិធីប្រមាណ ៦០០ នាក់។

“មានរណសិរ្ស ២ ធ្នូ ១៩៧៨ ទើបមានថ្ងៃរំដោះ ៧ មករា ១៩៧៩ និងទើបមានសន្តិភាព មាន​ការ​អភិវឌ្ឍន៍​មកដល់​សព្វ​ថ្ងៃនេះ!”

12295426_1712661975636315_930189655278652875_n 12295493_1712663582302821_6552840921553912846_n 12308425_1712664322302747_6768079941779518967_n 12316141_1712663578969488_7701659458770287883_n 12347846_1712663715636141_3863029231742832687_n 12347935_1712663758969470_3486442770406024454_n