(កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានអញ្ជើញជួបសំណេះសំណាល និង ចែកអំណោយជាស្បៀង និងសំភារៈរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលរស់នៅជាមួយ មេរោគអេដស៍, ជនពិការ, កុមារកំព្រា គ្រួសារទីទ័លក្រ និងចាស់គ្មានទីពឹង ចំនួន១០៤៧គ្រួសារ មកពីស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។
នៅក្នុងពិធីចែកអំណោយនោះ អមដំណើរដោយលោកស្រី ឃួន សុដារី, លោកស្រី ជឹង សុភាព, លោកស្រី អ៊ុក ម៉ាលី, លោកស្រី ពេជ សោភ័ន ព្រមទាំងលោកស្រី, លោកស្រីឧកញ៉ា ជាច្រើនទៀត។
ពិធីចែកអំណោយនេះ នឹងត្រូវរៀបចំធ្វើឡើងនៅវត្តព្រៃរមៀត ស្ថិតក្នុងភូមិព្រៃរមៀត ឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អំណោយដែលត្រូវចែកជូន អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង កុមារកំព្រា ស្រីមេម៉ាយ និងគ្រួសារជនពិការ ហើយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង សារុង មុង ភួយ ក្រមា និងក្រណាត់សរមួយដុំ ថវិការ១ម៉ឺនរៀល ។
សូមអានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមមហាសន្និបាត