ឯកឧត្តម យឹម សុខុម ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា


បរសេដ្ឋ៖ ឯកឧត្តម យឹម សុខុម ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា
នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សស្រុកបសេដ្ឋ មានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមការងារចុះជួយស្រុកបសេដ្ឋ ឯកឧត្តម ប៊ិន សារ៉េត អនុប្រធានក្រុមការងារចុះជួយស្រុកបសេដ្ឋ ព្រមទាំងមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រីប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ប្រធាន អនុប្រធានបក្សឃុំ ក្រុមប្រឹក្សាឃុំ សមាជិកគណបក្សឃុំ សរុប ៣៣០នាក់។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបានបង្ហាញពីចំណុចសំខាន់ដែលគណបក្សសម្រេចបានរួមមាន ការរាំងខ្ទប់បាននូវការធ្វើបដិវត្តពណ៌ រក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៏ជាតិលើគ្រប់វិស័យ ការគាំពារសេវាសង្គមជូនមន្ត្រីរាជការ ក្រុមប្រឹក្សា កម្មករ…និងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ជាធ្លុងមួយ។
photo_2009-08-20_00-08-31
buy Windows 10 Pro Key
buy Windows 10 Home Key
photo_2009-08-20_00-08-37