ភ្នំស្រួច៖ ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្រ្តី និងសមាជិកបក្សនៅឃុំក្រាំងដីវ៉ាយ
នាព្រឹកថ្ងៃអាទិត្យ៤រោច ខែមាឃឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០១៨ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិកគណបក្សប្រជាជន នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ចំនួន ១.១៣៣ នាក់ ដោយមានវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគណបក្សខេត្ត ឯកឧត្ដម ឡាយ អ៊ីពិសិដ្ឋ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្ដម សួស គង់ អនុប្រធានក្រុមកាងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្ដីក្រុមការងារចុះជួយស្រុក ឃុំ ចូលរួមជាកិត្តយសផងដែរ។ ក្នុងឱកាសនោះឯកឧត្ដម ហ៊ុន ម៉ានី បានឧបត្តម្ភ
ថវិកាចូលរួមក្នុងអង្គវិធី ៦លានរៀល និងបានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រាឃុំ ត្រែងត្រយឹង ២លានរៀល។ ពិធីជួបជុំនេះ ក៏មានកម្មវិធីពិសារអាហារសាមគ្គី រាំលេងកម្សាន្ត ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាល និងស្មារតីក្រុមគ្រួសារតែមួយ។
licensekeysale.com
buy windows 10 key
ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្រ្តី និងសមាជិកបក្សនៅឃុំក្រាំងដីវ៉ាយ
