ក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ សហការជាមួយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះបើកការដ្ឋានសាងសង់កន្លែងហាត់ប្រាណសារធារណៈ និងសួនកុមារ របស់រដ្ឋបាលខេត្ត


កំពង់ស្ពឺ ព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ សហការជាមួយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះបើកការដ្ឋានសាងសង់កន្លែងហាត់ប្រាណសារធារណៈ និងសួនកុមារ របស់រដ្ឋបាលខេត្ត នៅតាមបណ្តោយស្ទឹងព្រែកត្នោត ខាងក្រោយរូបសំណាក់លោកតារាជ្យ ទល់មុខវត្តម្រុំខាងជើង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ ។

កន្លែងហាត់ប្រាណ និងសួនកុមារសារធារណៈនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តកំពង់ស្ពឺ សម្រាប់បំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ហើយក៏ជាកាដូថ្មី សម្រាប់ឆ្នាំ២០១៨នេះដែរ ៕
photo_2009-08-20_00-04-57

photo_2009-08-20_00-05-39

photo_2009-08-20_00-06-31

photo_2009-08-20_00-06-26

photo_2009-08-20_00-06-20

photo_2009-08-20_00-06-13

photo_2009-08-20_00-05-45

photo_2009-08-20_00-05-32

photo_2009-08-20_00-05-21

photo_2009-08-20_00-05-56