ពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣៩ ថ្ងៃកំណើតរណសិរ្ស ២ធ្នូនៅខេត្តកំពង់ស្ពឺ


នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃចន្ទ ១រោជ ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ គ.ស២០១៧ មានប្រារព្ធធ្វើមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាចំនួនជាង៦០០នាក់។
មីទ្ទិញដែល ប្រារព្ធធ្វើនាពេលនេះគឺក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្មធំធេងនៅគ្រប់សម័យកាល ។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូបានជួយស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទីធ្វើឲ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ស្របនឹងទិសស្លោកជាសច្ចធម៌ជាប្រវត្តិសាស្ត្រដែលថា មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានការរីកចម្រើនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
photo_2017-12-04_14-21-08

photo_2017-12-04_14-21-21

photo_2017-12-04_14-21-29

photo_2017-12-04_14-21-43

photo_2017-12-04_14-21-49

photo_2017-12-04_14-21-56