កិច្ចប្រជុំផ្សព្វផ្សាយ ឯកសារជំនួយស្មារតីស្តីពីបច្ចុប្បន្នភាព នៃស្ថានការណ៍នយោបាយកម្ពុជា។


-រសៀលថ្ងៃទី០១ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅមន្ទីរបក្សខេត្តកំពង់ស្ពឺ បានប្រជុំក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធាន
គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍បក្សខេត្ត , ឯកឧត្តម ទេព មាន អនុប្រធានគណៈឃោសនាអប់រំនៃគណៈបក្សខេត្ត ដើម្បីផ្សព្វផ្សាយ ៖
១-ឯកសារជំនួយស្មារតី ស្តីពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយកម្ពុជា។
២-ឯកសារ ស្តីពីការធ្វើបដិវត្តន៍ពណ៌ដល់យុវជនស្រឡាញ់សន្តិភាព និងយុវជនគណបក្សខេត្តនិងក្រុងស្រុក ចំនួន ១៣៩ នាក់ ស្រី ៣៤ នាក់ ។
ចុងក្រោយគណៈអធិបតី បានផ្តាំផ្ញើ ពេលត្រឡប់ទៅវិញ សូមចូលរួមធ្វើសកម្មភាពគឺត្រូវៈ
-ចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវឯកសារ បដិវត្ត​ពណ៌ និងឯកសារជំនួយស្មារតី ស្តីពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយកម្ពុជា ឲ្យដល់ប្រជាជន មហាជន ពិសេស យុវជន នៅគ្រប់លំដាប់ថ្នាក់មានយុវជនមន្រ្តីរាជការទាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ​ភូមិ ធ្វើយ៉ាងណាឲ្យមានការយល់ច្បាស់
នូវឧបាយកលដ៏ពិសពុលទាំងអស់នេះ ដើម្បីទប់ស្កាត់ និងបន្សាបឥទ្ធិពលនៃបដិវត្តពណ៌បាន។
photo_2017-11-01_17-25-14

photo_2017-11-01_17-25-04

photo_2017-11-01_17-24-54

photo_2017-11-01_17-24-36

photo_2017-11-01_17-23-25