(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែល ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានគោរមងាជា សម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងមន្ត្រីរាជការជុំវិញសាលាខេត្តកំពង់ស្ពឺទាំងអស់ សូមគោរពជូនពរ សម្ដេចពិជ័យសេនា បានប្រកបដោយសព្ទសាធុការពរ ទទួលបាននូវសុខភាពបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។
សូម សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រីជាទីស្រឡាញ់ ជួបតែសេចក្ដីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។
សូមគោរពជូនពរ និងអបអរសាទរពី ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងមន្ត្រីរាជការជុំវិញសាលាខេត្តកំពង់ស្ពឺទាំងអស់ ។