​អភិបាលខេត្តកំពង់ស្ពឺ ចូលរួមសម្ភោធសាលា អន្ដរជាតិសេចក្ដី សង្ឃឹមតែមួយ របស់អង្គការបេសកកម្ម នៃក្ដីស្រលាញ់ នៅស្រុកគងពិសី


(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០២ ខែកក្កដា​ ឆ្នាំ២០១៧នេះ អញ្ជើញចូលរួមសម្ភោធអគារសិក្សា សាលាអន្តរជាតិសេចក្តីសង្ឃឹមតែមួយ នៃអង្គការបេសកកម្ម នៃក្តីស្រលាញ់ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី។
ពិធីនេះក៏មានការចូលរួមពី​ ប្រធាន អនុប្រធានមន្ទីរអង្គភាពដែលពាក់ព័ន្ធ មេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំង៣ប្រភេទ​ និង​ប្រជាពលរដ្ឋ ​សិស្សានុសិស្ស សរុបចំនួន​៥០០នាក់​។
ឯកឧត្តម វ៉ី សំណាង​ បានថ្លែង​​សាលារៀនថា គឺជាថ្នាលបណ្តុះបណ្តាលឲ្យក្មេងជំនាន់ក្រោយ ទទួលបានចំណេះដឹង វិជ្ជាជីវៈគ្រប់ចំណេះជំនាញ​។
បន្ថែមពីនេះ អភិបាលខេត្តកំពង់ស្ពឺ ​បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិសេចក្តីសង្ឃឹមតែមួយ នៃអង្គការបេសកកម្ម នៃក្តីស្រលាញ់ ដែលបានសាងសង់នៅអាគារសិក្សា ជូនក្មេងដើម្បីមានឱកាសបានសិក្សារៀនសូត្រ ដោយលោកសង្ឃឹមថា ខាងមុខ​អង្គការនឹងផ្តល់ជូននៅការសិក្សាដល់ក្មួយៗ ឲ្យបានប្រសើរ និងទទួលបានចំណេះដឹងដ៏ល្អផងដែរ៕
fn-2017-07-02-14-34-10-1

fn-2017-07-02-14-34-10-2

fn-2017-07-02-14-34-10-3