នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៧ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ក្រុមការងារកណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានចុះជួបសំណេះសំណាលជាមួយគ្រួសារបក្ស សមាជិកបក្ស នៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បងប្អូនប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយ ជាខ្លាំងនៅពេលដែលឃើញអ្នកតំណាងរាស្ត្រ អញ្ជើញមកដោយផ្ទាល់ និងផ្តលភាពរួសរាយរាក់ទាក់ ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលក្រៃលែង។ តាមរបាយការណ៍របស់លោកប្រធានគណៈកម្មាធិការបក្សក្រុងច្បារមន បានអោយដឹងថាវត្តមានសមាជិកចូលរួមទាំងអស់មានចំនួន ៣៧២ នាក់ ។
ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានចុះសំណេះសំណាលជាមួយគ្រួសារបក្ និងសមាជិកបក្ស នៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
![](https://www.kampongspeu.org.kh/wp-content/uploads/sites/6/2017/05/18664486_453555391648048_4900492051033551791_n-e1495894549517.jpg)